ទទួលបានគំនិត ពីវត្ថុរបស់គ្រួសាររបស់ខ្ញុំផ្ទាល់ កំសៀវ និងរូបថតក្រុមគ្រួសាររបស់ខ្ញុំដែលបានកប់ក្រោមដី ដោយម្តាយរបស់ខ្ញុំព្យាយាមរក្សាវាទុក
ក្នុងអំឡុងសម័យខ្មែរក្រហម ខ្ញុំបានចាប់ផ្តើមគម្រោង "រស់រាន" ពីការចងចាំរបស់គ្រួសារខ្ញុំផ្ទាល់ ក្នុងឆ្នាំ២០១៤។
បន្ទាប់មក ខ្ញុំបានសម្រេចចិត្តពង្រីកគម្រោងនេះ ទៅគ្រួសារខ្មែរផ្សេងៗទៀត ដែលរស់នៅក្នុងប្រទេសកម្ពុជា
និងជនអន្តោប្រវេសន៍កម្ពុជាដែលបានចាកចេញពីស្រុកកំណើតរបស់ពួកគេទៅរស់នៅកន្លែងផ្សេងៗនៃពិភពលោកបន្ទាប់ពីជម្លោះ
ដោយប្រើប្រាស់រូបថតជាមធ្យោបាយដើម្បីចាប់យកការចងចាំនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ វត្ថុភាគច្រើនដែលមាននៅក្នុងរូបថតរបស់ខ្ញុំ
ត្រូវបានប្រើប្រាស់ដោយក្រុមគ្រួសារ មុនសង្គ្រាម ក្នុងរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន និងបន្ទាប់មកការធ្វើដំណើរដ៏វែងឆ្ងាយជាមួយជនរងគ្រោះ
និងអ្នករស់រានមានជីវិតទៅកាន់ទឹកដីថ្មី ក្នុងប្រទេសដែលបានទទួលយកពួកគាត់ឲ្យរស់នៅ ហើយប្រើប្រាស់វត្ថុទាំងនោះជារបស់របរប្រចាំថ្ងៃ។
រូបថតនិមួយៗមានតម្រុយដែលនាំទៅរករឿងពិតពីក្រោយវត្ថុនិមួយៗ។ វត្ថុអស់ទាំងនោះ បានលើកឡើងមកវិញ ជីកកកាយពីក្នុងដីកខ្វក់ក្រោយសម័យ ប៉ុល ពត
ឬត្រូវបានរក្សាទុកពេញមួយជីវិតនៃក្រុមគ្រួសារ។
- ពាក្យសំដីរបស់ គឹម ហាក់ -