៣. ប៉ែន សេដ្ឋារិន កើតឆ្នាំ១៩៥៤ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅទីក្រុងតូក្យូ
ក្នុងឆ្នាំ១៩៧៤ សេដ្ឋារិន ទទួលបានអាហាររូបករណ៍ដើម្បីមកបន្តការសិក្សានៅប្រទេសជប៉ុន។
ដោយក្តីកង្វល់ពីម្តាយនៅពេលដែលកូនស្រីត្រូវធ្វីដំណើរឃ្លាតឆ្ងាយពីផ្ទះ ម្តាយរបស់គាត់បានជូន
ខ្សែកមាសមានបន្តោងព្រះដែលជាវត្ថុសក្តិសិទ្ធិ គ្រាន់ទុកជាគ្រឿងការពារខ្លួន។ ចំណែកឯឪពុករបស់គាត់វិញ បានជូននាឡិកាដៃ ដើម្បីពាក់ជាប់ខ្លួនផងដែរ។
ឆ្នាំ១៩៧៤ សេដ្ឋារិន បានធ្វើដំណើរពីប្រទេសកម្ពុជា ចូលមកប្រទេសជប៉ុន ដោយប្រើប្រាស់លិខិតឆ្លងដែននាសម័យ លន់ នល់។ តែលិខិតឆ្លងដែននេះលែងមានប្រសិទ្ធិភាពនៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលរបបខ្មែរក្រហម។ ទោះជាយ៉ាងណាក្តី គាត់ក៏នៅតែរក្សាលិខិតឆ្លងដែននេះ ព្រោះវាជាឯកសារដ៏សំខាន់ផ្នែកប្រវិត្តសាស្ត្រ និងមានន័យជ្រាលជ្រៅសម្រាប់គាត់។