ឡាក់ ង៉ោ កើតឆ្នាំ១៩២៧ ខេត្តតាកែវ ទទួលមរណៈភាពនៅខេត្តកាណាហ្គាវ៉ា
ឡាក់ ង៉ោ ជាជនភៀសខ្លួនម្នាក់ ក្នុងចំណោមជនភៀសខ្លួន១៥នាក់ ដែលបានធ្វើដំណើរមកដល់ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៨០។
រូបថតនេះ ថតនៅមជ្ឍមណ្ឌលចាស់ជរាមួយ ក្នុងខេត្តកាណាហ្គាវ៉ា នាខែកុម្ភៈ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។
ខ្ញុំមានឱកាសថតរូបថតសមាជិកក្រុមគ្រួសារដែលជាជនភៀសខ្លួនកម្ពុជាដំបូងគេដែលមកដល់ប្រទេសជប៉ុនក្នុងឆ្នាំ១៩៨០។
រូបថតនេះ ថតនៅមជ្ឍមណ្ឌលចាស់ជរា ដែល ឡាក់ ង៉ោ កំពុងតែស្នាក់នៅ។ ក្រោយថតរូបចប់ វាជាពេលវេលាដែលត្រូវលាគ្នា។ ខ្ញុំក៏និយាយថា៖ "ជំរាបលា" ទៅគាត់។
ពេលនោះ ខ្ញុំមានអារម្មណ៍ចម្លែកមែនទែន តាមរយៈស្នាមញញឹម និងក្រសែភ្នែករបស់គាត់។ វា ហាក់ដូចជាសញ្ញាប្រាប់ថា វាជាឱកាសចុងក្រោយដែលខ្ញុំបានឃើញគាត់។
ក្រោយមក ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ មជ្ឍមណ្ឌលចាស់ជរាទាំងអស់តម្រូវឲ្យបិតទ្វារចំពោះការចូលសួរសុខទុក្ខពីសមាជិកក្រុមគ្រួសារ។
មួយឆ្នាំក្រោយមក ខ្ញុំទទួលដំណឹងថា ឡាក់ ង៉ោ ទទួលមរណៈភាព នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅឯមជ្ឍមណ្ឌលចាស់ជរា ក្នុងខេត្តកាណាហ្គាវ៉ា។
សក្សីរស់នៃប្រវត្តិសាស្ត្រម្នាក់ទៀតបានបាត់បង់ទៅ …