៣. ប៉ែន សេដ្ឋារិន កើតឆ្នាំ១៩៥៤ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅទីក្រុងតូក្យូ
ពេល សេដ្ឋារិន ចូលដល់វ័យ១៦ឆ្នាំ ម្តាយរបស់គាត់បានប្រគល់ខ្សែក្រវ៉ាត់ទង់ហ្វ៊ា និងកន្ទ្រុំមាស ជូនដល់គាត់ដើម្បីស្លៀកពាក់ក្នុងឱកាសពិសេសៗម្តងម្កាល។ គាត់ប្រើប្រាស់របស់របរអស់ទាំងនេះតាំងពីក្មេងវ័យ។ ពេលធ្វើដំណើរទៅសិក្សារៀនសូត្រនៅប្រទេសជប៉ុន គាត់ក៏បានយករបស់អស់ទាំងនេះជាប់តាមខ្លួនទៅជាមួយផងដែរ ហើយគាត់នៅតែបន្តប្រើប្រាស់វារហូតដល់សព្វថ្ងៃនេះ ក្នុងឱកាសពិសេសៗម្តងម្កាល ដើម្បីបង្ហាញពីវប្បធម៌ខ្មែរដល់ប្រជាជនជប៉ុនផងដែរ។