៤. ឆៀង សេង ទក្ខិណា កើតឆ្នាំ១៩៧០ ទីក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្នុងវ័យ៥ឆ្នាំ ទក្ខិណា បានបាត់បង់ឪពុករួចទៅហើយ មុនសម័យខ្មែរក្រហមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្នុងសម័យខ្មែរក្រហម ទក្ខិណា នៅតូច ដូច្នេះគេបានបែងចែក ទក្ខិណា ឲ្យចូលនៅក្នុងក្រុមកុមារ ហើយម្តាយរបស់គាត់នៅក្រុមមួយផ្សេងទៀត។ ដូច្នេះ គាត់បានរស់នៅបែកពីម្តាយតាំងពីកុមារ។ ពេលនោះ គេប្រើឲ្យ ទក្ខិណា មើលយាមស្រែកុំឲ្យសត្វចាបមកស៊ីស្រូវ។ អ្វីដែល ទក្ខិណា នៅចងចាំ
បំផុតនោះ គឺពេលចូលឆ្នាំខ្មែរ នាខែមេសា។ ពេលចូលឆ្នាំខ្មែរ ខ្មែរក្រហមអនុញ្ញាតិឲ្យឪពុកម្តាយ បងប្អូនដែលរស់នៅឆ្ងាយគ្នាមកជួបជុំគ្នាក្នុងភូមិ។ ពេលនោះ ម្តាយរបស់ ទក្ខិណា ក៏មករកគាត់ដែរ ហើយម្តាយរបស់គាត់បានយកផ្លែត្របែកពីរផ្លែមកផ្ញើគាត់ ក្រោយមកម្តាយរបស់គាត់ក៏ចាកចេញពីគាត់ទៅវិញ។ អ្វីដែលគាត់ចាំ ពេលនោះ គឺជាពេលចុងក្រោយដែលគាត់បានឃើញមុខម្តាយ។