៤. ឆៀង សេង ទក្ខិណា កើតឆ្នាំ១៩៧០ ទីក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ពេល ទក្ខិណា នៅជាមួយគេពេលចាកចេញពីទីក្រុងភ្នំពេញនោះ គាត់បានរលាកទឹកក្តៅ ហើយនៅមានស្លាកស្នាមដល់ពេលបច្ចុប្បន្ន ទោះបីមើលមិនសូវច្បាស់នៅលើដៃ តែរូបភាពនៃរបួសនោះវានៅដក់ជាប់ក្នុងចិត្តរបស់គាត់ជានិច្ច។
ពេលរស់នៅឃ្លាតឆ្ងាយពីម្តាយ គ្រាមួយ ទក្ខិណា ឃ្លានពេក គាត់ក៏បានលួចបេះម្ទេសយកមកញ៉ាំ។ ពេលនោះ គាត់ដឹងថាហឹរ តែបំណាច់ជាឃ្លានខ្លាំង គាត់នៅតែទ្រាំញ៉ាំវា។