៥. ហេង សាយ គីម កើតឆ្នាំ១៩៥៤ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
អ្នកថតរូបជនជាតិជប៉ុនម្នាក់ លោក Mitome Tadao ចង់ចងក្រងឯកសារអំពីក្រុមគ្រួសារគាត់ ក៏ដូចជាជនរងគ្រោះកម្ពុជាដទៃទៀត ដែលរងគ្រោះដោយរបបខ្មែរក្រហម។ មកដល់ប្រទេសជប៉ុន Mitome-san យករូបថតដែលគាត់បានថតនៅជំរំជនភៀសខ្លួន ចុះផ្សាយក្នុងទស្សនាវដ្តីជប៉ុន អត្ថបទនោះដែលមានចំណងជើងថា៖ «ជួយផង» ។ អត្ថបទនោះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឲ្យសហគមន៍ជប៉ុនបានដឹងពីសោកនាដកម្មប្រវត្តិសាស្ត្រដែលកើតមានឡើងក្នុងប្រទេសកម្ពុជា។