៥. ហេង សាយ គីម កើតឆ្នាំ១៩៥៤ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ពេលធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ សាយ ឆេង បានយកមាសខ្លះ និងកាក់ទាំងនេះដាក់ចូលទៅក្នុងកូនស្បោងតូចមួយ។ មាសដែលគាត់យកមកជាប់តាមខ្លួននោះ បានដោះដូរតាមផ្លូវអស់ហើយ នៅសល់តែកាក់អស់ទាំងនេះ ព្រោះមិនអាចដោះដូរអ្វីបាន តែទោះជាយ៉ាងណាគាត់នៅតែរក្សាកាក់ទាំងនេះទុករហូតដល់សព្វថ្ងៃ។