៩. ហ៊ឹម ភាព កើតឆ្នាំ១៩៥៩ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
សំពត់សូត្រហូលខ្មែរនេះ ភាព ទិញនៅជំរំខៅអ៊ីដាង ឆ្នាំ១៩៨០។ គាត់ទិញចំនួន៨សំពត់ ហើយមួយមានតម្លៃ៦០០ថៃបាត។ ភាព ទិញសំពត់សូត្រហូលខ្មែរនេះក្នុងគោលបំណងលក់បន្ត ដើម្បី ចំណេញ ប្រសិនបើគាត់បានទៅសហរដ្ឋអាមេរិក គាត់អាចលក់វិញបានដល់ទៅ ១,២០០ថៃបាត។ មិនបានទៅសហរដ្ឋអាមេរិក ហើយបែរជាពួកគាត់ទទួលបានសិទ្ធិមករស់នៅប្រទេសជប៉ុនវិញនោះ ពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ និងស្នាក់នៅជំរំឈុនបូរី មួយរយៈនៅទីនោះ ភាព សំរេចចិត្តលក់សំពត់ហូលចំនួន៧ចេញ ក្នុងតម្លៃ៨០០ថៃបាតក្នុងមួយសំពត់ ដើម្បីបានលុយខ្លះជាប់ខ្លួន ហើយគាត់ទុកប្រើប្រាស់ផ្ទាល់ខ្លួនតែមួយសំពត់ប៉ុណ្ណោះមកប្រទេសជប៉ុន។ គាត់នៅស្លៀកសំពត់ហូលខ្មែរនេះពេលមានកម្មវិធីពិសេស ដើម្បីបង្ហាញពីប្រពៃណីខ្មែរនៅប្រទេសជប៉ុន។