ជាធម្មតា ក្រោយការថតរូបរបស់របរនៅផ្ទះរបស់ប្រជាជនរួចមក ខ្ញុំតែងតែថតរូបអនុស្សាវរីយ៍មួយដល់ម្ចាស់វត្ថុ។ ក្នុងអំឡុងពេលថតរូបអនុស្សាវរីយ៍នេះ ប្តីរបស់ ភាព លាន់មាត់ថា៖ «រូបថតនេះ ដូចរូបថតអាពាហ៍ពិពាហ៍ ព្រោះពីរនាក់ប្តីប្រពន្ធគ្មានរូបថតពេលរៀបការនាសម័យក្រហមទេ»។
ថតរូបរួច ខ្ញុំសម្លឹងមើលរូបថតដែលពួកគាត់ថតនៅមជ្ឍមណ្ឌលជនភៀសខ្លួន YAMATO CENTER ឆ្នាំ១៩៨៣ និងរូបថតអនុស្សាវរីយ៍ដែលខ្ញុំថតឆ្នាំ២០២០ ប្តីរបស់គាត់ហាក់ដូចជាពាក់អាវដដែល។