៩. ហ៊ឹម ភាព កើតឆ្នាំ១៩៥៩ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្រវិលត្បូងទទឹមនេះ ជាកេរម្តាយក្មេករបស់គាត់។
ឆ្នាំ១៩៨៥ ប្តីរបស់គាត់បានធានាម្តាយក្មេករបស់គាត់មករស់នៅប្រទេសជប៉ុន។ ម្តាយក្មេករបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយទទួលមរណភាពនៅប្រទេសជប៉ុន ក្នុងឆ្នាំ១៩៨៦។ ពេលម្តាយក្មេករបស់គាត់ឈឺ គាត់បានប្រគល់ក្រវិលត្បូងទទឹមមួយគូនេះឲ្យ ភាព ដើម្បីថែរក្សាទុក។
ភាព តែងតែពាក់ក្រវិលទទឹមមួយគូនេះជាប់ខ្លួនជានិច្ចរហូតដល់សព្វថ្ងៃ។