១០. សុខ ភន កើតឆ្នាំ១៩៦៦ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ភន និងអនាគតប្តីរបស់គាត់ រស់នៅក្នុងជំរំជាមួយគ្នា។ ពួកគាត់ឃើញគ្នាជារៀងរាល់ថ្ងៃ។ ចូលដល់វ័យ១៨ឆ្នាំ ប្តីរបស់គាត់បានសុំគាត់រៀបការ។ ភន ប្រាប់ថា៖ «ក្រណាត់ប៉ាក់ និងសំពត់ហូលខ្មែរនេះ ពេលប្តីគាត់សុំគាត់រៀបការ ប្តីរបស់គាត់បានជូនរបស់អស់ទាំងនេះឲ្យគាត់។ ក្រណាត់ប៉ាក់នេះ ភន គ្រោងនឹងកាត់អាវពេលគាត់មកដល់ប្រទេសជប៉ុន តែគួរឲ្យស្តាយ ក្រណាត់នេះបានរហែក។ ដោយមិនចង់ចោលរបស់អនុស្សាវរីយ៍ដែលប្តីគាត់ជូនដល់គាត់ ភន នៅតែរក្សាទុកក្រណាត់ប៉ាក់រហែក ដោយប្រើវាជាកំរាលតុរហូតដល់សព្វថ្ងៃនេះ។» ពួកគាត់ រៀបការតាមទំនៀមទំលាប់ប្រពៃណីខ្មែរ នៅជំរំខៅអ៊ីដាង មានអាចារ្យ និងសម្លៀកបំពាក់ខ្មែរបុរាណផងដែរ។ ការបានពីរឆ្នាំ គាត់កើតបានកូនប្រុសមួយ ពេលគាត់ និងប្តីគាត់ផ្លាស់ប្តូរទៅរស់នៅជំរំឈុនបុរី។