១០. សុខ ភន កើតឆ្នាំ១៩៦៦ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្នុងឆ្នាំ១៩៧៩ ជាមួយក្រុមគ្រួសារ សុខ ភន បានរត់គេចទៅជំរំជនភៀសខ្លួនតាមព្រំដែនខ្មែរថៃ។ ពួកគាត់ត្រូវដើរឆ្លងកាត់បឹងដ៏ធំមួយ ទាំងយប់ក្រោមពន្លឺខែភ្លឺ ក្រុមគ្រួសារគាត់ត្រូវប្រឹងដើរកាត់ព្រៃទំរាំដល់ជំរំគោកធ្យូងនាពេលទៀបភ្លឺ។
បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន សុខ ភន ធំដឹងក្តីជាយុវតីនៅក្នុងជំរំជនភៀសខ្លួន ពេលរស់នៅក្នុងជំរំខៅអ៊ីដាង ក្នុងវ័យជាយុវតី សុខ ភន ក៏ត្រូវការភាពស្រស់ស្អាតដូចក្មេងស្រីដទៃដែរ។ សុខ ភន បានកាត់សម្លៀកបំពាក់មួយចំនួន ហើយគាត់ក៏បានយកតាមខ្លួនទៅប្រទេសជប៉ុន។ ពេលនោះ សុខ ភន មានរាងស្តើងខ្លាំងណាស់ គាត់មានទំងន់តែ៣៦គីឡូក្រាមតែប៉ុណ្ណោះ។