១០. សុខ ភន កើតឆ្នាំ១៩៦៦ ខេត្តតាកែវ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
សុខ ភន ព្យាយាមសាកល្បងពាក់សម្លៀកបំពាក់ដែលគាត់យកមកពីជំរំខៅអ៊ីដាង ដើម្បីថតរូប តែអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ សម្លៀកបំពាក់ដែលគាត់យកមកនោះស្លៀកលែងចុះ។
នេះជារូប សុខ ភន ថតក្នុងឆ្នាំ២០២០ ជាមួយគ្រឿងអលង្ការដែលគាត់បានទិញពីជនភៀសខ្លួនដូចគ្នានៅជំរំខៅអ៊ីដាង ។ គ្រឿងអលង្ការនេះអាចជាត្បូងទទឹមមកពីខេត្តប៉ៃលិន។ សុខ ភន ពាក់គ្រឿងអលង្ការនេះម្តងម្កាលតែក្នុងកម្មវិធីពិសេសៗតែប៉ុណ្ណោះ។