១១. រស់ រាសី កើតឆ្នាំ១៩៦០ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ឆ្នាំ១៩៨៨ ពេល រាសីរស់នៅក្នុងជំរំជនភៀសខ្លួន ជំរំសាយធូ SITE II រាសី បានប្រឹងប្រែងរៀនសូត្រ ក្រៅពីនោះដើម្បីរកចំណូលបាន រាសី បានសរសេរសៀវភៅរឿងមួយដែលមានចំណងជើងថា៖ “ធីតាខ្មោចឆៅ” ជាសៀវភៅរឿងដែលសរសេរមិនទាន់ចប់ ដល់ភាគទី៤៤ គាត់មានឈ្មោះចេញមកប្រទេសជប៉ុន។ សៀវភៅរឿងនេះ គាត់សរសេរផ្ទាល់ដៃ ហើយមានអ្នកលើកបន្តយកទៅបោះពុម្ភ និងមានម្នាក់ទៀតជាអ្នកគូររូបក្របមុខ។ ក្នុងមួយភាគ រាសីទទួលបានប្រាក់កម្រៃ១០០ថៃបាត។ រាសី ថា៖ «មានអ្នកគាំទ្រជាច្រើនដែលចូលចិត្តតាមដានរឿងនេះ ហើយតែងតែរង់ចាំបន្តភាគ។»