១៣. សំ សុន កើតឆ្នាំ១៩៥៦ ខេត្តកំពត បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
ក្រវិលទំហ៊ូមួយគូនេះ ជាកេរម្តាយរបស់ សំ សុន ដែលបានចែកកូនចៅបន្តអស់ជាច្រើនជំនាន់។ ដែលគាត់ទទួលតាំងពីគាត់មានអាយុ១០ឆ្នាំ។ ក្នុងអំឡុងសម័យខ្មែរក្រហម ដើម្បីរក្សាទុករបស់មានតម្លៃនេះ គាត់យកក្រវិលមួយគូនេះទៅកប់ទុកក្រោមដី ជាមួយរបស់របរផ្សេងទៀត។ សំ សុន ពាក់ ក្រវិលទំហ៊ូមាសនេះ ម្តងម្កាលតែមានកម្មវិធីពិសេសតែប៉ុណ្ណោះ។