១៣. សំ សុន កើតឆ្នាំ១៩៥៦ ខេត្តកំពត បច្ចុប្បន្នរស់នៅខេត្តកាណាហ្គាវ៉ា
មុនសម័យខ្មែរក្រហមបន្តិច សំ សុន បានរៀនសូត្រជាជាងកាត់សម្លៀកបំពាក់ នៅឯខេត្តបាត់ដំបង តែគាត់មិនបានប្រើប្រាស់វាជាអាជីពឡើយ ព្រោះសង្គ្រាមបានចូលមកដល់។ តែទោះជាយ៉ាងណា គាត់នៅតែចេះចាំចំណេះកាត់ដេរនេះ។ គាត់បានយកសៀវភៅកត់ត្រាក្បួនរៀននេះតាមខ្លួនជានិច្ច ក្នុងនាសម័យខ្មែរក្រហម រហូតដល់ជំរំជនភៀសខ្លួន។ នៅជំរំ ដោយគ្មានសៀវភៅសម្រាប់សរសេរ ប្តីរបស់គាត់យកសៀវភៅនេះទៅសរសេរអក្សរពីលើពេលគាត់រៀនភាសាអង់គ្លេស គាត់យកតាមខ្លួនបន្តដល់ប្រទេសជប៉ុន។ ដល់ប្រទសជប៉ុនដំបូង សំ សុន បានកាត់អាវប៉ាក់ចំនួនបី។